ការបង្កើតក្រាបសរសរជាមួយទិន្នន័យករណីជំងឺកូវីដ-១៩

Bar Chart
Beginner

ចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីផ្សព្វផ្សាយពីស្ថានភាពនៃជំងឺនេះ អត្ថបទជាច្រើន ត្រូវផលិតឡើងក្រោមទម្រង់នៃការរចនាទិន្នន័យជារូបភាព។ ការរចនាទិន្នន័យជារូបភាព ទាំងនេះ - ជាធម្មតាធ្វើឡើងក្រោមទម្រង់ជាក្រាបសរសរ ក្រាបបន្ទាត់ និងផែនទី - សង្ខេបទិន្នន័យដែលស្មុគស្មាញ និងបញ្ជូនសារសំខាន់ៗទៅដល់ទស្សនិកជនទូទៅ។ ក្រាបដែលមានប្រសិទ្ធិភាព និងដែលទាក់ទាញ ជាធម្មតា ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនចំពោះអត្ថបទតែមួយភ្លែត។ ការរចនាទិន្នន័យជារូបភាព បាន ក្លាយជាភាសាសកលមួយនៅក្នុងការរាយការណ៍ពីជំងឺកូវីដ-១៩ ហើយអ្នកសារព័ត៌មាន ប្រហែលជាត្រូវការ បង្កើតក្រាបដែលពាក់ព័ន្ធនានាសម្រាប់រឿងរបស់ពួកគេ។ សម្រាប់អ្នកសារព័ត៌មាន​ ការរចនា ជាព័ត៌មានជារូបភាព អាចមានភាពលំបាកលើការងារនេះ ក័ដូចជាជួបភាពធុញទ្រាន់ច្រើន ក្នុងការស្វែងរកប្រភពទិន្នន័យ ការសម្អាតទិន្នន័យ និងការរៀបចំក្រាបផងដែរ។

ការលំបាកទាំងអស់នេះ មិនគួរជាឧបសគ្គសម្រាប់អ្នកសារព័ត៌មាន ក្នុងការផលិតរឿងរ៉ាវប្លែកៗ ក៏ដូចជាការរចនាទិន្នន័យជារូបភាពដ៏អស្ចារ្យនោះទេ។ នៅក្នុងអត្ថបទជាស៊េរីសម្រាប់ការរចនាព័ត៌មាន ជារូបភាពដោយប្រើទិន្ន័យជំងឺកូវីដ-១៩នេះ ធីប៊ីរ៉េស៊ីបភី (Thibi Recipes) នឹងផ្តល់នូវរូបមន្តជាជំហានៗ ដើម្បីបង្កើតក្រាបស៊េរីពេលវេលា (time-series) ក្រាបមាត្រដ្ឋានលោការីត (logarithmic-scale) ផែនទីជែរ៉ូពែប (choropleth) ផែនទីពពុះ (bubble) និងផែនទីបន្លា (spike)។ អ្នកសារព័ត៌មានទាំងអស់ ដែលទើបចាប់ផ្តើមរៀនសូត្រជំនាញនេះ ឬមានសមត្ថភាពខ្ពស់រួចហើយ ក្នុងការរចនាទិន្នន័យជារូបភាព អាចទទួលបានអត្ថប្រយោជន៍តែម្តង និងអាចទទួលបានចំនេះដឹងពីរូបមន្តត្រង់ទាំងនេះ។ ធីប៊ីរ៉េស៊ីបភី នឹងណែនាំអ្នកឱ្យបង្កើតក្រាបព័ត៌មាន​ ប្រកបដោយប្រសិទ្ធភាពតាមរយៈជំហានងាយៗចំនួន៣ខាង ក្រោម៖

 1. ការរៀបចំទិន្នន័យ
 2. ការបង្កើតក្រាប
 3. ការប្រាស្រ័យទាក់ទងជាមួយទស្សនិកជន

រូបមន្តនេះត្រូវបានផលិតឡើងដោយមានការគាំទ្រដ៏សប្បុរសពីវិទ្យាស្ថានដើម្បីការរាយការណ៍អំពីសង្គ្រាមនិងសន្តិភាព។


Stats

Ingredients
Myanmar Covid-19 Case Data
Tools
GoogleSheets, DataWrapper
Read in other Languages

Introduction

នៅក្នុងរូបមន្តដំបូងនេះ យើងនឹងបង្កើតក្រាបស៊េរីពេលវេលា សម្រាប់តែប្រទេសមីយ៉ាន់ម៉ា ដោយប្រើទិន្នន័យថ្នាក់ជាតិពីក្រសួងសុខាភិបាលនិងកីឡារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។

 • ក្រាហ្វស៊េរីពេលវេលា បង្ហាញនិន្នាការក្នុងការរាប់ចំនួន ឬតម្លៃលេខតាមពេលវេលា។ ក្រាហ្វ​ប្រភទេនេះ គឺប្រើញឹកញ៉ាប់បំផុត ដើម្បីបង្ហាញពីនិន្នាការនៃករណីជំងឺកូវីដ-១៩ និង​អត្រាការស្លាប់។
 • អ័ក្សផ្តេក ត្រូវបានប្រើដើម្បីបែងចែកចន្លោះកាលបរិច្ឆេទឬពេលវេលា ហើយអ័ក្សបញ្ឈរ ត្រូវបានប្រើដើម្បីបែងចែកលេខករណីកូវីដ-១៩ ឬលេខអត្រាស្លាប់។
 • ទាំងក្រាបបន្ទាត់ និងក្រាបសសរ​ អាចត្រូវបានប្រើដើម្បីរចនាទិន្ន័យជាស៊េរីពេលវេលា ប៉ុន្តែ យើងនឹងបង្កើតក្រាបសសរនៅក្នុងរូបមន្តនេះ។

ក្រាបសសរអាចត្រូវបានប្រើដើម្បីបង្កើតក្រាបសំណុំទិន្នន័យស៊េរីពេលវេលា។ នៅក្នុងរូបមន្តនេះ យើង នឹងបង្ហាញអ្នកពីរបៀបដែលក្រាបសសរ​ត្រូវបានប្រើ ដើម្បីពណ៌នាពីការប្រែប្រួល​នៃចំនួនករណីកូវីដ-១៩ ដែលបានរាយការណ៍ជារៀងរាល់ថ្ងៃនៃករណីឆ្លងវីរុសនេះ។ បរិបទផ្សេងទៀត ដែលក្រាបសសរអាចជាព័ត៌មាន គឺនៅពេលនិយាយអំពីវឌ្ឍនភាពនៃការចែកចាយវ៉ាក់សាំង, ការកត់ត្រាការកើនឡើងក្នុងករណីជំងឺទូទៅ ឬអត្រាការស្លាប់, ការាយការណ៍អំពីចំនួនគ្រែនៅមន្ទីរពេទ្យ និងតាមដានចំនួននៃការធ្វើតេស្តជំងឺកូវីដ-១៩ នៅក្នុងប្រទេស។​ ការប្រើក្រាបសសរមិនត្រឹមតែត្រូវ បាន​ ផ្សព្វផ្សាយចំពោះបរិបទនៃជំងឺកូវីដ-១៩នោះទេ, ការរចនាទិន្នន័យជារូបភាពដូចជាការធ្វើក្រាបសរសរ អាចមានប្រសិទ្ធភាព ក្នុងការផ្តល់ព័ត៌មានចំពោះភាពខុសគ្នារវាងតួលេខ (តម្លៃអថេរ) នៅក្នុងបរិបទផ្សេងទៀត។

យើងនឹងបង្កើតក្រាបសសរស៊េរីតាមពេលវេលា ដូចដែលបានបង្ហាញ​នៅក្នុងរូបភាពខាងក្រោមនេះ។ ក្រាបនេះ បង្ហាញពីចំនួនករណីកូវីដ-១៩ប្រចាំថ្ងៃ ដែលចាប់ផ្តើមពីការផ្ទុះឡើងនៃរលកទី២ នៅ​ប្រទេសមីយ៉ាន់ម៉ា (ពាក់កណ្តាលខែសីហា ២០២០ ដល់ខែវិច្ឆិកា ២០២០) ។ ក្រាបសសរនេះ ក៏គូសបញ្ជាក់ ពីថ្ងៃដែលមានចំនួនករណីឆ្លងខ្ពស់បំផុតផងដែរ។

1

ការរៀបចំទិន្នន័យ

ការប្រមូលផ្តុំនិងការសម្អាតសំណុំទិន្នន័យ

១.១) ការប្រមូលនិងផ្ទៀងផ្ទាត់ទិន្នន័យ

ជំហានដំបូង យើងនឹងត្រូវស្វែងរកទិន្នន័យដែលអាចទុកចិត្តបាន។ នៅពេលណាដែលយើង កំពុង​ប្រើប្រាស់ទិន្នន័យ, ជាការចាំបាច់ណាស់ ដែលយើងត្រូវតែពិនិត្យប្រភពរបស់ទិន្ន័យអោយបានម្មត់ចត់ ជាពិសេស ប្រសិនបើទិន្ន័យដែលទាញយកមកពីអ៊ិនធឺរណែត ដែលអ្នកណាម្នាក់ក៏អាចបង្ហោះមាតិកា (ទិន័្នយ) នោះបាន។ ទាក់ទងទៅនឹងទិន្នន័យជំងឺកូវីដ-១៩ ប្រភពដូចជាអង្គការសុខភាពពិភពលោក (WHO) នាយកដ្ឋានសុខាភិបាលរបស់រដ្ឋាភិបាល និងទីភ្នាក់ងារពាក់ព័ន្ធសុខភាពសាធារណៈផ្លូវការ ត្រូវបានគេចាត់ទុកថាជាប្រភពអាចទុកចិត្តបាន ព្រោះទិន្ន័យទាំងនោះ ឆ្លងកាត់ដំណើរការផ្ទៀងផ្ទាត់ដ៏ល្អិតល្អន់ ដូចជាការប្រមូលទិន្នន័យ និងការត្រួតពិនិត្យការពិត មុនពេលចេញផ្សាយព័ត៌មានរបស់ពួកគេ។

ចំពោះរូបមន្តនេះ យើងនឹងត្រូវការតួលេខនៃករណីឆ្លងវីរុសកូវីដ-១៩ប្រចាំថ្ងៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ខណៈដែលក្រសួងសុខាភិបាលនិងកីឡារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា គឺជាអាជ្ញាធរផ្លូវការតែមួយគត់ ដែលប្រមូលនិងរាយការណ៍ព័ត៌មានអំពីជំងឺកូវីដ-១៩នៅក្នុងប្រទេស, ជារឿងគួរអោយសោកស្តាយ ដែលស្ថានប័នទាំងនេះ មិនបានផ្តល់ព័ត៌មានទាំងអស់ដែល​ពួកគេ​បាន​ប្រកាស​នៅកន្លែងតែមួយទេ។ ជាសំណាងល្អ, មានគេហទំព័រ “ប៉ាណ្ណូបរិធានស្តីពីជំងីកូវីដនៅមីយ៉ាន់ម៉ា” ដែល​បានចងក្រង សេចក្តីប្រកាសប្រចាំថ្ងៃនៃជំងឺនេះ ដែលផ្សាយដោយក្រសួងសុខាភិបាល។ ត្រង់ចំនុចនេះ អ្នកក៏​ប្រហែល ជាចង់ប្រៀបធៀបលេខរបស់ទីភ្នាក់ងារប្រមូលទិន្ន័យ ជាមួយនឹងទិន្ន័យរបស់ក្រសួង ដោយគ្រាន់តែធ្វើការផ្ទៀងផ្ទាត់ទិន្នន័យទាំងនោះ។ ឥឡូវនេះ យើងបានរកឃើញប្រភពទិន្នន័យដែលអាច ជឿទុកចិត្តបាន យើងបានត្រៀមខ្លួនដើម្បីចាប់ផ្តើមដំណើរការនេះ!

អ្នកនឹងត្រូវបានបញ្ជូនទៅកាន់ Google Sheet ដែលមានរាល់ទិន្នន័យដែលបានចងក្រងទាក់ទងនឹង ជំងឺកូវីដ-១៩ នៅប្រទេសមីយ៉ាន់ម៉ា។ ដោយសារក្រាហ្វរបស់យើងត្រូវការព័ត៌មានចំនួនករណី​ឆ្លងវីរុស​ ឆ្លងមេរោគប្រចាំថ្ងៃ, យើងនឹងត្រូវរកផ្ទាំង (tab) ដែលពាក់ព័ន្ធហើយស្រង់ (extract) វាចេញមក។ ផ្ទាំងដែលមានឈ្មោះថា “cumulative number” មានទិន្នន័យដែលយើងចង់បាន។ ទៅមុខទៀត ហើយចុចលើវា។

១.២) ការដាក់បញ្ចូលទៅ Google Sheets

ដោយសារទិន្នន័យមានរួចហើយនៅក្នុង Google Sheets, យើងអាចចម្លងទិន្នន័យ ដែលយើងចង់បញ្ចូល ទៅក្នុង spreadsheet ថ្មីរបស់យើងផ្ទាល់។

 • ចុចម៉ៅស្ដាំលើផ្ទាំងនៃពាក្យ “cumulative number” ។
 • ជ្រើសរើសយក “Copy to” ។
 • ជ្រើសរើសយក “New spreadsheet” ។
 • ចុលើពាក្យ File > Open
 • នៅក្នុងកន្លែងរក្សាឯកសារ (Drive) របស់អ្នក, សូមស្វែងរក ពាក្យ “untitled spreadsheet” ថ្មី ជាមួយផ្ទាំងដែលអ្នកទើបតែបានថតចំលង។
 • ប្តូរឈ្មោះឯកសារនេះជា “Myanmar-Covid-Data” ។

ឥឡូវអ្នកបានទាញយកទិន្នន័យពាក់ព័ន្ធដែលយើងត្រូវការ ដើម្បីចាប់ផ្តើមបង្កើតក្រាប!

១.៣) ការសម្អាតទិន្នន័យ

ដោយសារយើងកំពុងបង្ហាញតែករណីឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃសម្រាប់ការផ្ទុះឡើងនៃរលកទី២ ដែលសន្មតចាប់ផ្តើមនៅថ្ងៃទី១៦ ខែសីហា ដូច្នេះយើងនឹងត្រូវលុបជួរដេក (rows) ទាំងអស់មុនកាលបរិច្ឆេទនេះ (១៦/០៨/២០២០) ។

 • ជួរដេកអាចត្រូវបានលាក់នៅក្នុង spreadsheet ។ ប្រសិនបើដូច្នេះ សូមចុចលើប៊ូតុងព្រួញ នៅខាងឆ្វេងដើម្បីបង្ហាញពួកវា។
 • ជ្រើសរើសជួរដេក ដែលយើងចង់លុបពីជួរដេកទី២ (Row 2) (ចាប់ពីថ្ងៃទី ០១/០២/២០២០) ដល់ជួរដេកទី២០១ (Row 201) (១៥/០៨/២០២០) ។
 • ចុចម៉ៅខាងស្តាំ។ ហើយបន្ទាប់មកទៀត ជ្រើសលុបជួរដេកទី២-២០១។

ក្នុងការគូរក្រាហ្វស្តីពីចំនួនករណីប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ យើងគ្រាន់តែត្រូវការ "កាលបរិច្ឆេទដែលបានប្រកាស" (announced date) និងអថេរ "វិជ្ជមាន" (positive variables) តែប៉ុណ្ណោះ។ ដូច្នេះ យើងនឹងរក្សាទុកតែអថេរ (variables) ទាំងនេះ ហើយលុបជួរឈរផ្សេងទៀត។ សូមប្រយ័ត្នថា ជួរឈរមួយចំនួនអាចត្រូវបានលាក់។ សូមចុចលើប៊ូតុងព្រួញនៅជាប់នឹងស្លាក (labels) ជួរឈរដើម្បីបង្ហាញពួកវា ដូច្នេះអ្នកអាចលុបវាចោល។

នៅពេលដែលយើងមានអថេរ២ ដែលទាក់ទងនេះ យើងក៏អាចប្តូរឈ្មោះវា ដើម្បីភាពច្បាស់ល្អប្រសើរផងដែរ៖

 • កាលបរិច្ឆេទប្រកាស (announced date) > កាលបរិច្ឆេទប្រកាស (Announced Date)
 • ករណីវិជ្ជមាន > ករណីថ្មី (New Cases)

Google Sheet ចុងក្រោយគួរតែមានលក្ខណៈទូទៅដូចខាងក្រោមនេះ៖

មុនពេលយើងចាប់ផ្តើមរៀនឧបករណ៍ Datawrapper យើងត្រូវអនុញ្ញាតឱ្យចូលប្រើ Google Sheet នេះជាមនុសិន ដូច្នេះវាអាចត្រូវបានដាក់បញ្ចូលគ្នា ដើម្បីរចនាទិន្នន័យជារូបភាព។

 • នៅជ្រុងខាងស្តាំផ្នែកខាងលើ, សូមចុចប៊ូតុងលើកពាក្យថាចែករំលែក (Share)។
 • នៅក្នុងប្រអប់ Get Link, សូមចុចប្តូរទៅពាក្យថា “Change to anyone with the link” ។
 • ប្រសិនបើអ្នកចង់រំលងផ្នែករៀបចំទិន្នន័យ អ្នកអាចប្រើ Sheet ដែលបានរៀបចំរួចហើយនៅក្នុង URL នេះ, ដែលនឹងត្រូវភ្ជាប់ទៅកម្មវិធី Datawrapper ដើម្បីបង្កើតក្រាបសសរ។

2

ការបង្កើតក្រាប

ការបង្កើតក្រាបនិងរចនាក្រាបដោយប្រើឧបករណ៍ Datawrapper

ក្នុងជំហ៊ាននេះ, យើងនឹងបង្កើតក្រាបសសរដោយប្រើប្រាស់ឧបករណ៍ Datawrapper ។

 • ជាដំបូង, សូមចូលទៅកាន់គេហទំព័រ Datawrapper៖ https://www.datawrapper.de/
 • សូមចុចប៊ូតុងពាក្យ “Start Creating” ។

ផេកគេទំព័រ Datawrapper នឹងលេចចេញមក។ អ្នកអាចឃើញថា Datawrapper ប្រើវិធីងាយៗចំនួន៤ ជំហានដើម្បីបង្កើតក្រាប៖ បញ្ចូលទិន្នន័យ; ពិនិត្យនិងពិពណ៌នា, ការរចនាទិន្ន័យ; ផ្សព្វផ្សាយ និងបង្កប់តំណភ្ជាប់។

២.១) ការបញ្ចូលទិន្នន័យ

ជាជំហានដំបូង, យើងនឹងត្រូវបញ្ចូលទិន្នន័យ។

 • ជ្រើសរើសពាក្យ Import Google Spreadsheet ។
 • បញ្ចូល URL នៃ Google Sheet ដែលអ្នកទើបតែបានបង្កើត។
 • (ជាជម្រើសផ្សេងទៀត អ្នកក៏អាចប្រើ Google Sheet របស់ពួកយើង។ សូមចំលងតាម URL នេះ) ។
 • សូមចុចប៊ូតុងពាក្យថា Proceed ។

២.២) ការពិនិត្យនិងពិពណ៌នាទិន្នន័យ

អ្នកអាចឃើញសំណុំទិន្នន័យដូចខាងក្រោម។ ចំពោះអថេរ "announced date" អ្នកអាចឃើញថា Datawrapper ផ្លាស់ប្តូរកាលបរិច្ឆេទដោយស្វ័យប្រវត្តិទៅជាទ្រង់ទ្រាយដែលងាយ ស្រួលប្រើនិងវិចារណញាណបំផុត។ យើងនឹងបន្តទម្រង់នេះ។

 • ត្រូវប្រាកដថាប្រភេទជួរឈរសម្រាប់ “ករណីថ្មី (New Cases)” គឺជាលេខ (Number) ។
 • បន្ទាប់មកសូមចុចប៊ូតុងពាក្យថា Proceed ។

២.៣) ការរចនាទិន្ន័យនិងជ្រើសរើសប្រភេទក្រាប

ឥឡូវនេះ យើងអាចចាប់ផ្តើមធ្វើការនៅលើក្រាបរបស់យើង៖ ជ្រើសរើសប្រភេទក្រាប, កែសម្រួលធាតុរចនា និងបន្ថែមចំណារពន្យល់។

នៅក្នុងផ្ទាំងប្រភេទក្រាប,

 • សូមជ្រើសរើសក្រាបជួរឈរ (Column Chart)
 • បន្ទាប់មកសូមចុចប៊ូតុងពាក្យថា Proceed ។

ឥឡូវនេះ នៅក្នុងផ្ទាំង Refine, យើងអាចចាប់ផ្តើមធ្វើការលើធាតុរចនា។

សូមធ្វើការផ្លាស់ប្តូរខ្លះ នៅផ្នែកអ័ក្សបញ្ឈរ។

 • ទុកឱ្យទំនេរសម្រាប់ផ្នែក Custom range
 • សូមចុចលើប៊ូតុងពាក្យ Show Grid Lines និង Show Axis Label ។
 • សម្រាប់ទ្រង់ទ្រាយលេខ (Number format), សូមជ្រើសរើស ១,០០០ [.០០] (1,000[.00]) ។
 • ទុកទទេសម្រាប់ Custom ticks
 • សម្រាប់ Position, សូមជ្រើសរើសផ្នែកខាងក្នុង។
 • សម្រាប់ Alignment, សូមជ្រើសរើសផ្នែកខាងឆ្វេង។

ឥឡូវនេះ យើងនឹងបន្តធ្វើការកែលម្អផ្នែកអ័ក្សផ្តេក។

 • សូមចុចលើប៊ូតុងពាក្យ Show Grid Lines
 • សម្រាប់  Line type, សូមជ្រើសរើសធីក (ticks)
 • យើងមិនចាំបាច់កំណត់ Custom range ម្តងទៀតទេ ព្រោះយើងបានសម្អាតកាល បរិច្ឆេទនៃរលកទី២នៅក្នុង Google Sheet ។
 • យើងនឹងប្តូរទ្រង់ទ្រាយ Date format កាលបរិច្ឆេទ។ យើងចង់ធ្វើផ្លាស់ប្តូរទ្រង់ទ្រាយកាលបរិច្ឆេទ ជាថ្ងៃ និងចែកជាបីដំបូងនៃខែ។

ឧទាហរណ៍, ១១ តុលា, ២០ កញ្ញា ។

 • ដើម្បីកំណត់ទម្រង់នេះ, សូមជ្រើសរើស (custom)_ និងក្នុងប្រអប់, សូមវាយបញ្ចូល DD MMM ។
 • ទុកទទេសម្រាប់ Custom ticks

ឥឡូវនេះ យើងនឹងកែសម្រួលរូបរាង (Appearance) សសរនៅក្នុងក្រាហ្វ។

 • យើងនឹងកំណត់ពណ៌សម្រាប់ក្រាហ្វ។ សម្រាប់ពណ៌ជួរឈរ, សូមវាយបញ្ចូលកូដពណ៌៖ #4ba2c5 ។ សសរក្រាហ្វនឹងប្រែទៅជាពណ៌ខៀវខ្ចី។
 • សូមប៊ូតុងពាក្យ Show values
 • ជ្រើសរើសនៅលើ “on the hover” ។ ដោយជ្រើសរើសជម្រើសនេះ, តម្លៃនៃអ័ក្សផ្ដេក (កាលបរិច្ឆេទ) និងអ័ក្សបញ្ឈរ (លេខករណី) នៃក្រាហ្វសសរ នឹងបង្ហាញនៅពេលយើងផ្លាស់ទីទៅមុខ។
 • វាយបញ្ចូលលេខ ៥០% សម្រាប់ចន្លោះរវាងជួរឈរ (Space between columns) ។

បន្ទាប់ពីជំហានទាំងអស់នេះ, ក្រាហ្វសសររបស់យើងនឹងត្រូវបានរៀបចំយ៉ាងស្អាតដូចខាងក្រោម។

ចំណាំថា Datawrapper មិនមានជម្រើសដើម្បីបន្ថែមស្លាក (labels) ទៅអ័ក្សបញ្ឈរ ឬផ្ដេករបស់អ្នកទេ។ មានជម្រើសផ្សេង ដើម្បីបញ្ចូលចំណងជើងនៃអ័ក្ស។ ក្នុងករណីនេះ ទស្សនិកជនមួយចំនួន ប្រហែលជាមិនដឹងថា អ័ក្សបញ្ឈរបង្ហាញពីចំនួនករណី។ យើងនឹងប្រើចំណារពន្យល់អត្ថបទ ដើម្បីបញ្ជាក់បន្ថែមដោយបន្ថែមថា “ក្រាហ្វនេះ បង្ហាញពីចំនួនករណីប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ នៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០” មកម្លេះ។

ឥឡូវនេះ នៅក្នុងផ្នែកចំណារពន្យល់ យើងនឹងបំពេញនូវចំនុចនីមួយៗដូចខាងក្រោម៖

 • Title: New Cases per Day in Myanmar during Second Wave

ចំណងជើង៖ ករណីថ្មីនៃជំងឺកូវីដ-១៩ ក្នុងមួយថ្ងៃនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងអំឡុងពេលផ្ទុះនៃរលកទីពីរ

 • Description: Myanmar reported over 2,000 Covid-19 cases on Oct 10, 2020 -- the highest daily rate since the first confirmed case.

ការពិពណ៌នា: ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍អំពីករណីជំងឺកូវីដ-១៩ ចំនួនជាង២០០០ ករណីនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ -- ដែលជាអត្រាប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីករណីដែលបាន បញ្ជាក់ដំបូង។

 • Note: This chart shows the daily number of confirmed Covid-19 cases in Myanmar since August 16, 2020.

កំណត់សម្គាល់ៈ ក្រាហ្វនេះ បង្ហាញពីចំនួនករណីប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ ដែលបានបញ្ជាក់ករណីឆ្លងនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីថ្ងៃទី១៦ ខែសីហាឆ្នាំ២០២០ ។

 • Data Source: Dr. Nyein Chan Ko Ko (referenced from the Ministry of Health and Sports)

ប្រភពទិន្នន័យ៖ វេជ្ជបណ្ឌិត Nyein Chan Ko Ko (មានឯកសារយោងពីក្រសួងសុខាភិបាលនិងកីឡា)

ភ្ជាប់ទៅប្រភពទិន្នន័យ៖

 • Byline: (Type in your organization)

អ្នកនិពន្ធ៖ (បញ្ចូលឈ្មោះអង្គភាពរបស់អ្នក)

យើងនឹងគូសបញ្ជាក់ក្រាបសសរ ដែលយើងចង់បកស្រាយ។ នៅក្រាប អ្នកនឹងឃើញថា ចំនួនករណីប្រចាំថ្ងៃគឺខ្ពស់បំផុតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។ សន្មត់ថា ចំណុចកំពូលនេះ គឺជាចំណុចសំខាន់នៅក្នុងអត្ថបទរបស់អ្នក, ហើយអ្នកត្រូវប្រាកដថា ចំនួនករណីនៃកាល​ បរិច្ឆេទនេះលេចធ្លោក្នុងចំណោម កាលបរិច្ឆេទផ្សេងទៀតទាំងអស់នៅក្នុងក្រាហ្វ។

 • សូមចុចព្រួញទម្លាក់ចុះនៅផ្នែកខាងក្រោមនៃពាក្យ Highlight elements
 • ជ្រើសរើសកាលបរិច្ឆេទដែលចង់បាន: ១០/១០/២០២០ ។

បន្ទាប់ពីជំហាននេះ, ក្រាបគួរដូចរូបខាងក្រោម។

យើងអាចរំលង Text annotations និង Highlight range

ឥឡូវនេះ យើងនឹងចូលទៅកាន់ផ្ទាំងរចនា (Design tab) និងបញ្ចប់ផែនទី (map) ដោយជ្រើសរើសប្លង់ និងជ្រើសរើសប្រភេទនៃការចែករំលែក។

 • សម្រាប់ការជ្រើសរើស Select layout, សូមជ្រើសរើស Datawrapper (ជាមួយទិន្នន័យ) ។
 • (Output Locale) មូលដ្ឋានទិន្នផល នឹងមានជាភាសាអង់គ្លេស (en-US) ។

ដើម្បីអនុញ្ញាតឱ្យអ្នកដទៃបង្កប់តំណភ្ជាប់ និងចែករំលែកផែនទីរបស់អ្នក,

 • សូមចុចបើកដំណើរការប៊ូតុងចែករំលែកបណ្តាញសង្គម។ (Enable social media share buttons)
 • ជ្រើសចែករំលែក URL ក្រាប ។ (Share chart URL)
 • សូមចុចពាក្យ Proceed

២.៤) ការផ្សព្វផ្សាយក្រាហ្វ

នៅជំហានចុងក្រោយ អ្នកអាចផ្សព្វផ្សាយនិងបង្កប់តំណភ្ជាប់ក្រាបដ៏ស្រស់ស្អាតរបស់អ្នក។ អ្នកអាចទាញយកឯកសារជាទម្រង់ PNG ឬ បង្កប់តំណភ្ជាប់អន្តរកម្មក្រាបនៅក្នុងគេហទំព័ររបស់អ្នក។3

ការទំនាក់ទំនងជាមួយទស្សនិកជន

ធ្វើឱ្យប្រាកដថាក្រាបព័ត៌មានមិនត្រូវបានបកស្រាយខុស

៣.១) ស្វែងយល់លម្អិតអំពីទិន្នន័យ

ខណៈដែលការចនាទិន្នន័យជារូបភាព មានប្រយោជន៍ក្នុងការទំនាក់ទំនងព័ត៌មាន ការងារនេះខ្លះ អាចត្រូវបានបកស្រាយខុស។ យើងត្រូវធ្វើឱ្យអ្នកអាន ដឹងពីភាពមិនច្បាស់លាស់ទាក់ទង នឹងចំនួនករណី។ យើងកំពុងប្រើចំនួនករណីដែលបានរាយការណ៍ មិនមែនចំនួនករណីជាក់ស្តែងនោះទេ។ ចំនួនករណីជាក់ស្តែង ទំនងជាខ្ពស់ជាងតួលេខដែលយើងបានប្រើនៅក្នុងការបង្កើតក្រាបនេះ។ បន្ទាប់មក វាអាចមានសារៈសំខាន់ ក្នុងការស្វែងយល់អំពីសមត្ថភាពធ្វើតេស្តកូវីដ-១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។ អាចនិយាយមួយបែបថា ការប្រើប្រាស់វិធីសាស្រ្តធ្វើតេស្តមិនត្រឹមត្រូវខ្ពស់ជាងនេះ អាចបណ្តាលឱ្យមានភាពមិនត្រឹមត្រូវក្នុងចំណោមអ្នកដែលបានសាកល្បង។

ទី២ ចំនួននៃការធ្វើតេស្តិ៍ទាបក្នុងចំនោមមនុស្ស ១០០.០០០ នាក់អាចបង្ហាញថាករណីទាំងអស់នៃ កូវីដ-១៩ នៅក្នុងប្រទេសមិនត្រូវបានរកឃើញទេ (ដើម្បីធ្វើការប្រៀបធៀបដោយស្មើភាពរវាងប្រទេសដែលមានចំនួនប្រជាជនខុសគ្នាវាត្រូវបានគេណែនាំឱ្យពិនិត្យមើលអត្រាធម្មតា ដែលជាទូទៅត្រូវបានគេគណនាជាចំនួនមនុស្ស ១០០.០០០ ឬ ១.០០០.០០០ នាក់។ យើងនឹងនិយាយបន្ថែមទៀតអំពីរឿងនេះ នៅក្នុងរូបមន្តក្រោយៗទៀត។ )    

ទិដ្ឋភាពមួយទៀតនៃក្រាបនេះ ដើម្បីបញ្ជាក់គឺរយៈពេលដែលត្រូវបានបង្ហាញជាក្រាបបច្ចុប្បន្ន ចាប់យករូបភាពនៃបិសាចកូវីដ-១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានចាប់ផ្តើមមុនខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្ននៅតែបន្ត។ ចំពោះអ្នកដែលកំពុងអានរូបមន្តឥឡូវនេះ ប្រហែលជាមានព្រឹត្តិការណ៍សំខាន់ៗដទៃទៀត ដែលសមនឹងទទួលបានការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីមកជំនួស ដូចជារលកទីបី ឬការណែនាំអំពីវ៉ាក់សាំង។

៣.២) ការអនុវត្តគំនូសក្រាបសសរនៅកន្លែងផ្សេងទៀត

វាជាការសំខាន់ណាស់ ក្នុងការជ្រើសរើសប្រភេទនៃការរចនាទិន្ន័យជារូបភាព ដែលអាចផ្តល់ការយល់ ដឹងច្រើនបំផុតសម្រាប់អ្នកអាន និងទាក់ទងទៅនឹងរឿងរ៉ាវរបស់អ្នក។ ក្នុងករណីនេះ យើងបង្ហាញទិន្នន័យស៊េរីពេលវេលា ដែលអាចត្រូវបានពិពណ៌នាដោយប្រើក្រាបន្ទាត់ឬក្រាបសសរ។  ក្រាបសសរ គឺល្អបំផុត ដើម្បីបង្ហាញករណីប្រចាំថ្ងៃនៃជំងឺកូវីដ-១៩; ប្លុកចតុកោណនីមួយៗ ត្រូវបានកំណត់ប្រចាំថ្ងៃ ដែលជួយអ្នកអានអោយមើលឃើញ ចំនួនករណីប្រចាំថ្ងៃបានយ៉ាងងាយស្រួល។ ក្រាបប្រភេទនេះ បង្ហាញថាតើករណីជំងឺកូវីដ-១៩ មានការផ្លាស់ប្តូរយ៉ាងលឿនជា​រៀងរាល់ថ្ងៃ។

វាក៏អាចមានករណីផ្សេងទៀត ដែលអ្នកអាចចង់បង្កើតក្រាបសសរឡើងវិញជាមួយទិន្នន័យផ្សេងទៀត។ ក្រាបសសរមួយរបស់ក្រុមសារព័ត៌មានប៊ីប៊ីស៊ី និងសារព័ត៌មានទិន្ន័យ បានបង្ហាញយ៉ាងហោចណាស់បីអត្ថបទ ដាច់ដោយឡែកពីគ្នា៖ ស្តីពីការបើកដំណើរការប្រទេសឡើងវិញរបស់បារាំង, នៅលើការប្រៀបធៀបសហរដ្ឋអាមេរិកទៅនឹងនិន្នាការគ្របដណ្តប់លើសកលលោកនៃជំងឺកូវីដ-១៩ និងការកើនឡើង​នៃករណីវីរុសកូវីដនៅចក្រភពអង់គ្លេស

៣.២) លើសពីក្រាបសសរ

ដើម្បីបង្ហាញពីវិសាលភាពនៃការផ្ទុះឡើងនៃជំងឺនេះ យើងត្រូវបង្កើតក្រាហ្វប្រទាក់ក្រឡាគ្នា។ ** នៅក្នុងក្រាហ្វនេះ ចំណុចទិន្នន័យប្រចាំថ្ងៃគឺ ចំនួនសរុបនៃករណីដែលបានបញ្ជាក់ថាបានឆ្លងពីពេលមុន។ យើងនឹងបង្កើតក្រាបបន្ទាត់ សម្រាប់ករណីបន្ថែមនៅក្នុងរូបមន្តខាងមុខនេះ។

** អ្នកអាចស្វែងយល់បន្ថែមអំពីការប្រើប្រាស់ក្រាបផ្សេងៗគ្នា ដើម្បីបង្ហាញពីករណីបន្ថែម ឬករណីថ្មីនៃជំងឺកូវីដ-១៩ នៅក្នុងអត្ថបប្លុកនេះ ពីអេសអេអេស (SAS) ។

Recommended Recipes

Drawing Line Charts with Covid-19 Case Data

Line Chart
Beginner

Scrolly Map in Tableau and Webflow (Part 1)

Map
Beginner